ស្វាយរៀង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង បានដឹកនាំនាយទាហាន នាយទាហានរង យកថវិកាមូលនិធិមហាគ្រួសាររបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងប្រគល់ជូនលោកវរសេនីយ៍ត្រី ណាំង សារ៉ុម អនុប្រធានមន្ទីរភស្តុភារ ដែលប្រពន្ធរបស់គាត់មានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ក្នុងឱកាសនោះលោកវរសេនីយ៍ឯក នាំមកនូវថវិកាមូលនិធិមហាគ្រួសាររបស់កងរាជអាវុធហត្ថខេត្តជួយឧបត្ថម្ភរួមមាន៖
១.លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងថវិកាចំនួន= ៥,០០០,០០០រៀល។
២.នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងថវិកាចំនួន= ២,៨៩០,០០០រៀល ។
+ ថវិកាសរុបទាំងអស់ចំនួន=៧,៨៩០,០០០រៀល (ប្រាំពីរលានប្រាំបីរយកៅសិបពាន់រៀលគត់ )។
លោក វរសេនីយ៍ត្រី ណាំង សារ៉ុម តំណាងឱ្យក្រុមគ្រួសារបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ការព្យាបាលជំងឺដល់គ្រួសាររបស់គាត់ និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកពិសេសទេវតាឆ្នាំថ្មីឆ្នាំខាល ព្រះនាមកិរិណីទេវី តាមជួយបីបាច់ថែរក្សាលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ព្រមទាំងនាយ នាយរងទាំងអស់ សូមឱ្យជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕