កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់នាយទាហាន នាយទាហានរង និងម៉ាស សរុប ៣៣៥នាក់ ក្នុងម្នាក់ទទួលបានអាវភ្លៀង ១ ម៉ាស១ប្រអប់ស្មើ ៥០ម៉ាសទទួលបាន គ្រប់ៗគ្នាផងដែ។