You are currently viewing ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនភ្លាមៗ ដែលប្រើហិង្សា ទៅលើអ្នកលក់បារី បណ្ដាលអោយរបួសធ្ងន់។
លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ GRK News អោយដឹងថា ក្នុងខណះពេលដែលបុរសជាជនល្មើស បានទៅទិញបារីហើយសុំជំពាក់ អ្នកលក់បារី ប៉ុន្តែអ្នកលក់មិនព្រមលក់អោយ
ព្រោះបុរសនោះជំពាក់មិនដែលសង ធ្វើអោយបុរសនោះខឹងយ៉ាងខ្លាំងក៍ស្ទុះទៅវាយប្រតាយប្រតប់គ្នាជាមួយអ្នកលក់បារី ហើយបុរសនោះច្រានអ្នកលក់បារី បណ្ដាលអោយដួលបោកក្បាលទៅនិងរបងថ្ម រងរបួសធ្ងន់ នៅវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ណន ភាឡែន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានច្រានជនរងគ្រោះបណ្ដាលអោយដួលបោកក្បាលនឹងជញ្ជាំងថ្មបណ្ដាលអោយរងរបួសពិតប្រាកដមែន។

លោកវរ: សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ជនរងគ្រោះ ឈ្មោះ ជឿត ម៉ារីន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកជនរងគ្រោះ បានរៀបរាប់ថា ជនសង្ស័យម្នាក់នេះកន្លងមក តែងតែទៅទិញបារី ហើយជំពាក់គេមិនដែលសងឡើយ ទើបនៅថ្ងៃកើតហេតុនេះ ជនសង្ស័យមកសុំទិញបារី ជំពាក់ទៀត ទើបអ្នកលក់មិនលក់អោយដូច្នេះ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យ និងយោងតាមមានរបួស ស្នាមពិតប្រាកដហើយនោះ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
i0

i8

i9