ត្បូងឃ្មុំ៖ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានដឹកសហការី នាំយកថវិកាចំនួន ១,៣០០,០០០ រៀល ជាអំណោយរបស់លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រាប់ជួយជួសជុលផ្លូវក្រាលគ្រួសក្រហមនៅភូមិស្លាភ្នំ ឃុំទន្លូង ចំនួន ១,០០០,០០០រៀល ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ(ស.ស.យ.ក)ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួន ១០ម៉ឺនរៀល និងឧបត្ថម្ភសាលាឃុំទន្លូងចំនួន ២០ម៉ឺនរៀល នៅភូមិស្លាភ្នំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។