You are currently viewing អាវុធហត្ថខេត្តកំពង់ឆ្នាំង ចូលរួមដាំដើមឈើស្ដារព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់៣

អាវុធហត្ថខេត្តកំពង់ឆ្នាំង ចូលរួមដាំដើមឈើស្ដារព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់៣

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង និងនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ដឹកនាំដោយ លោក វរសេនីយ៍ ឯក  ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដបានចូលរួមដាំកូនឈើស្ដារព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក្នុងនោះមានកូនឈើប្រភេទដើមរំដេញ ដើមសណ្ដាន់ និងដើមឫស្សី សរុបចំនួន ២៤,០០០ដើម ក្នុងផ្ទៃ ដីចំនួន ៨០ហិកតា នៅចំណុចបឹងទូកងក្នុងភូមិសាស្ត្រ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក  ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។