ឧត្តរមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់នាយទាហាន នាយទាហានរង សរុប ៥៥នាក់ ក្នុងម្នាក់ទទួលបានអាវភ្លៀង១ និងដោយលែកនៅតាមមូលដ្ឋានក្រុង ស្រុក ស្នាក់ការ ក៏បានធ្វើពិធីចែកអាវភ្លៀង ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។