ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តគ្រប់ៗគ្នាផងដែរ។