រតនគិរី៖ ដោយមានការយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនដែលបានពីការជួយឧបត្ថម្ភ ពីសំណាក់លោកមេបញ្ជាការ លោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងជំនួយការទៅប្រគល់ជូនលោក អនុសេនីយ៍ឯក ផៃ សុផន ប្រធាន អង្គភាពនីតិវិធី កងរាជអាវុធហត្ថខេត្តរតនគិរី ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិ អូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
គ្រឿងឧបភោគបរិភោគដែលប្រគល់ជូនរួមមានថវិកាសរុបចំនួន ៧៦០,០០០រៀល, អង្កចំនួន៥០ គីឡូក្រាម, ទឹកបរិសុទ្ធ ២កេស។