ត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រព្យាបាលជំងឺជូនប្រជាជន និងប្រគល់អំណោយគោពូជ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-១៦ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានភាគីមិត្តវៀតណាម និងបានចូលក្នុងទឹកដីវៀតណាមដើម្បីត្រួតពិនិត្យកន្លែងមួយចំនួនផងដែរ។ សកម្មភាពនេះ បង្ហាញអំពីមិត្តភាពកម្ពុជា វៀតណាម ដើម្បីរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥ ដែលនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។