You are currently viewing ឯកឧត្តម សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំលទ្ធផលអនុវត្តផែនការ គម្រោងចំណាយ និងកម្មវិធីបុណ្យបញ្ចុះខ័ណ្ឌសីមា

ឯកឧត្តម សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំលទ្ធផលអនុវត្តផែនការ គម្រោងចំណាយ និងកម្មវិធីបុណ្យបញ្ចុះខ័ណ្ឌសីមា

ស្វាយរៀង៖ នៅស្រុករមាសហែកខេត្តស្វាយរៀង រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅទីចាត់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក បើកកិច្ចប្រជុំឆ្លងផែនការ ក្រោមអធិតីភាព ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងមានការចូលរួមដោយដឹកនាំ និងក្រុមការងារចុះជួយស្រុក ដោយប្រជុំពិភាក្សាលើខ្លឹមសារ៣រួមមាន៖

១-លទ្ធផលអនុវត្តផែនការចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សតាមបណ្ដាឃុំទាំង១៦ឃុំ។

២-ឆ្លងគម្រោងចំណាយថវិកាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

៣-ឆ្លងកម្មវិធីបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តកំពង់ត្រាច ក្នុងកម្មវិធីនេះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាក្នុងកម្មវិធីបុណ្យ ៥,៩០០ដុល្លារ, ចំណាយជូនមន្ត្រីគណបក្សស្រុក ៣,១០០ដុល្លារ សរុបថវិកាចំណាយ ៩,០០០ដុល្លារគត់។