តាកែវ៖ កាលពីវេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ខេត្តតាកែវ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរគ្រឿងញចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញញ់ត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះឃឹមហឿន ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិណារុង ឃុំបឹងត្រាញ់ត្បូង ស្រុកសំរោង ខេត្តតាកែ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់សង្ស័យជាគ្រឿងញៀន, សម្ភារៈច្រកថ្នាំញៀននិងសម្ភារៈសេពថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ។