កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះចុះរុះរើផ្ទះបណ្តែតទឹក និងធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋឡើងទៅរស់នៅលើគោកវិញ នៅចំណុចដងទន្លេក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយបានបានកាត់ដំបូលទីតាំងជួសជុលទូក និងកាណូតលើផ្ទៃទឹកបានចំនួន១៧ កន្លែង និងធ្វើការផ្សព្វផ្សាយឱ្យម្ចាស់អាជីវកម្ម រុះរើឡើងទៅធ្វើនៅលើគោកវិញ ។