រតនគិរី៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុងបានលុង ល្បាតប្រទះឃើញរថយន្ត ០១គ្រឿង ភ្លាមនោះកម្លាំងចម្រុះមានការសង្ស័យ ក៏បានឃាត់រថយន្តនោះត្រួតពិនិត្យនៅចំណុចភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយក្នុងរថយន្តមានផ្ទុកប្រភេទឈើសុក្រម និង គគីរ ព្រមទាំងបានឃាត់ខ្លួនអ្នកបើកបរចំនួន ០១ នាក់ ឈ្មោះ អ៊ីម ធិន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងបានចាប់យកវត្ថុតាងរថយន្តស៊ាំយ៉ុងចំនួន ០១គ្រឿង និងឈើចំនួន ២១ ដុំ(សុក្រម និង គគីរ) ស្មើនឹង ៣,៩៧៧ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ខាងលើបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីចាត់ការបន្ត។