ពោធិ៍សាត់៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ឈន ប៉ូឡូ ប្រធានមន្ទីរភស្តុភា សហការជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចូលរួមដាំកូនឈើក្នុងដីព្រៃលិចទឹក(ដីតំបន់បី)បានដាំកូនឈើចំនួន២០០០ដើមដាំក្នុងផ្ទៃដី៥០ហិតា មានដើមរំដេញ, ដើមសណ្ដាន់, ដើមរាំង, ដើមឬស្សី ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។