កណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងពិធីផ្សេងៗ នាពេលខាងមុខ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយឡែកលោក មេបញ្ជាការ ក្រុង/ស្រុកទាំង១១ ក៏បានចូលរួមប្រជុំតាមរយៈប្រព័ន្ធ (zoom) នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង ១១ផងដែរ។