សៀមរាប៖ រសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាកងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកនាយការិយាល័យ និងជំនួយការចំណុះមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជួបជាមួយក្រុមការងារ នៃអយ្យការ សាលាដំបូងខេត្តសៀមរាប ដឹកនាំដោយ មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។