You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបរោងសន្និធិគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបរោងសន្និធិគ្មានលិខិតអនុញ្ញាត

កំពង់ស្ពឺ៖ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងចម្រុះដឹកនាំដោយលោក ស៊ិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋតំណាងគណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋបានចុះបង្ក្រាបទីតាំងម៉ាស៊ីនអារឈើមួយកន្លែងស្ថិតក្នុងភូមិពោធិត្បែងឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ស្ថិតក្នុងដីលំនៅដ្ឋានរបស់ឈ្មោះ ស៊ិន សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ជឹក ផេង អាយុ៤៧ឆ្នាំស្ថិតក្នុងភូមិឃុំខាងលើ ទាំង០២នាក់ប្តីប្រពន្ធបានគេចខ្លួនមិននៅផ្ទះ កម្លាំងបានរឹបអូសឈើចម្រុះចំនួន០៧ កំណាត់ស្មើនិង២,៤០០ម៉ែត្រត្រីគុណ, ម៉ាស៊ីនអារឈើផ្តេក ០១ គ្រឿង, កង់យោង ០៣, រណរយន្ត ០៧ខ្សែរ, ដែករ៉ៃ ០២ដើម, រទេះកង់កៅស៊ូ ០១គ្រឿង។

បច្ចុប្បន្នជំនាញរដ្ឋបាលព្រៃឈើផ្នែកបរសេដ្ឋបានកសាងសុំណុំរឿងតាមនីតិវិធី។