You are currently viewing វរសេនីយ៍ឯក ស៊ិន លី និងមន្ត្រីអាវុធហត្ថខេត្តបានចូលរួមប្រគល់ថវិការ ៥លានរៀលជូនដល់គ្រួសារសព លោកព្រឹន្ធបាលឯក យួន យឿន សមាជិក

វរសេនីយ៍ឯក ស៊ិន លី និងមន្ត្រីអាវុធហត្ថខេត្តបានចូលរួមប្រគល់ថវិការ ៥លានរៀលជូនដល់គ្រួសារសព លោកព្រឹន្ធបាលឯក យួន យឿន សមាជិក

សៀមរាប៖ រសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២១២ លោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីអាវុធហត្ថខេត្តបានចូលរួមប្រគល់ថវិការ ៥លានរៀល ជាថវិការបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់គ្រួសារសព លោកព្រឹន្ធបាលឯក យួន យឿន សមាជិក កងរាជអាវុធហត្ថមូលដ្ឋានក្រុងសៀមរាប បានទទួលមរណៈភាព នៅម៉ោង២០និង១០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយរោគាពាធនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

សពតំកល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅគេហដ្ឋាននៃសព ស្ថិតនៅភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និងដង្ហែរទៅបូជានៅវត្តព្រៃធំ ភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។