You are currently viewing កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកា

មណ្ឌលគិរី៖ នៅវេលាម៉ោង៨:០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី អៃ ចំណាប់ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បាននាំខ្លួនជង្ស័យចំនួន០១នាក់ឈ្មោះ យស ចាន់ថា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយអនុវត្តតាមពាក្យបណ្ដឹង ០០៣/២២ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ពីបទរំលោភលើទំនុកចិត្ត ក្លែងឯកសារសាធារណៈ បទសមគំនិតក្នុងអំពើលួចលក់អចលនវត្ថុអ្នកដទៃមិនមែនជារបស់ខ្លួន និងដីកាបញ្ជាឲ្យចូលខ្លួនលេខ០១/២២ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

បច្ចុប្បន្នជនសង្ស័យមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។