ព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង ជានាយសេនាធិការ តំណាងលោក ឧត្តសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ការងារ រក្សាសណ្ដាប់ធ្នាប់ដល់ នាយ នាយរងកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២២ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៨ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ។