You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អនុសេនីយ៍ទោ លីវ ចន្ថា នាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចំរុះចុះបង្រ្កាបបទល្មើសនេសាទត្រង់ចំណុចកំពង់ព្រះ ក្នុងភូមិកំពង់ព្រះឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អ៊ូនក្រឡាញឹកចំនួន០២កន្លែងប្រវែង១៥០ម៉ែត្រ, លូសាច់អ៊ូនក្រឡាញឹកចំនួន ០៣គ្រឿង, បង្គោលចំរុះចំនួន២៨០ដើម, រុះរើសំរាសចំនួន០៣កន្លែងស្មើ៣០០ម៉ែត្រការ៉េ, មែកសំរាស់ចំនួន២០០មែក, លែងត្រីចំរុះចំនួន០៧គីឡូក្រាម, សំភារៈ និងវត្ថុតាងបានបំផ្លាញនៅនិងកន្លែង ។