រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ លោក អនុសេនីយ៍ត្រី ស៊ុ ពិសិដ្ឋ ជំនួយការស្នាក់ការ៧៨៩ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានដឹកនាំកម្លាំងនាំយកនូវថវិកាដែលជាការចូលរួមរបស់សប្បុរសជន យកទៅជូនជនរងគ្រោះឈ្មោះ ឈុន ណាក់ ភេទប្រុស អាយុ ៣៧ ឆ្នាំ ដែលបានរងគ្រោះក្នុងពេលដើរឆ្លុះអង្កែបរួមជាមួយនិងមិត្តភក្កិ ក៏បានដើរជាន់អន្ទាក់ឆក់សត្វព្រៃដែលជនមិនស្គាល់មុខដាក់រាយក្នុងចំការស្វាយចន្ទី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ៣០ នាទី នៅចំណុចក្នុងចម្ការចន្ទីជាប់មាត់ទន្លេ ក្នុងការដ្ឋានទី២ ក្រុមហ៊ុនហ៊ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ដែលនឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បណ្ដាលឲ្យរងរបួសជើងឆ្វេងត្រូវកាត់ម្រាមកណ្ដាលចេញហ្នឹងរងរបួសដៃឆ្វេងផងដែរ ថវិកាដែលជាការចូលរួមរបស់សប្បុរសជនដែលបានប្រគល់មានចំនួន ១,៤២០,០០០ រៀល ។
ជនរងគ្រោះដើរជាន់អន្ទាក់ឆក់សត្វព្រៃដែលជនមិនស្គាល់មុខដាក់ បានទទួលអំណោយពីមន្ត្រីអាវុធហត្ថ
- Post author:Sery Vutha
- Post published:April 29, 2022
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ