You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនស្ត្រីម្នាក់តាមដីកា

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនស្ត្រីម្នាក់តាមដីកា

បាត់ដំបង៖ នៅវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនពិរុទ្ឋជន ០១ នាក់ ឈ្មោះ មាស សុវន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១១ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។បច្ចុប្បន្នមន្ត្រីជំនាញបានបញ្ជូនសំណុំរឿងតាមនីតិវិធី។