រតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាល័យសម្តេចតេជោហ៊ុន សែនត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានប្រារព្ធពិធីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តរតនគិរី ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកកូនមុំ នាយការិយាល័យប្រឆាំងគ្រឿងញៀន អធិការរងនគរបាលស្រុក លោកមេបញ្ជាការរងផ្នែកសឹករងស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុបចំនួន ២៥០ នាក់។