ពោធិ៍សាត់៖ នៅម៉ោង១៧:៣០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសហការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដោយប្រើអួនហ៊ុសំរាស់ នៅចំណុចលេខ( ០៤២៩៨៩៧.១៣៨៤៩៤៤ ) ព្រំប្រទល់ពោធិ៍សាត់ កំពង់ឆ្នាំង ដោយបានចាប់យកកាណូតបាឡាស្មាច់ ភ្ជាប់ម៉ាស៊ីន ម៉ាកហ៊ីណូតា១៨សេះ(ចំនួន១គ្រឿង), សាច់អួនប្រវែង១៥០ ម៉ែត្រ(ចំនួន១វង់), សាច់អួន ប្រវែង ៨០ម៉ែត្រ(ចំនួន១វង់) ចំណែកជនសង្សយ័បានរត់គេចខ្លួនបាត់។
វត្ថុតាងត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង។