You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងជូនលិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងជូនលិខិតសរសើរ

រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងជូនលិខិតសរសើរដល់យោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន ៨៦រូប នឹងទទួលបានលិខិតសរសើរនិងប័ណ្ណសរសើរចំនួន ១៥ នាក់ ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរងខេត្ត, នាយសេនាធិការរង, ប្រធាន/អនុប្រធានមន្ទីរ, ការិយាល័យ, មេបញ្ជាការមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុងស្រុកទាំង០៩  ស្នាក់ការទាំង០៦ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់។