ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាយទាហាននាយទាហានរងកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួម ពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់សន្តិសុខ និងសិក្ខាកាម ។