You are currently viewing វសេនីយ៍ឯក កង សារ៉េត ផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ

វសេនីយ៍ឯក កង សារ៉េត ផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ

រតនគិរី៖ ព្រឹកថ្ងៃ ទី០២ ខែឧសភា ឆ្នាំ២០២២ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន បានរៀបចំកម្មពិធីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ក្រោមអធិតីភាព លោក វសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងក្រុង លោកអធិការរងក្រុង មេបញ្ជាការរងសឹករងក្រុង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ៦៥០ នាក់ ស្រី ៣០០នាក់ ។