ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ នៅវត្តនាគវ័ន្ត លោកឧត្តមសេនីយ៍ឯក ន្ទន សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ និងប្រតិភូកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថចំនួន៣០លាន ២៥ម៉ឺនរៀល ក្នុងនោះមានថវិកា ផ្ទាល់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៥លានរៀល និងថវិកាចូលបុណ្យសព របស់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ ជូនគ្រួសារសពវរសេនីយ៍ឯក ប៊ុន សុផេន មេបញ្ជាការរងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃ ដែលទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។