តាកែវៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
បើតាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះគឺឡើងជា០២លើក, លើកទី០១ធ្វើឡើងនៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមមានឈ្មោះ ៈ
០១. ហៀក ចាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០២. លាន ពៅ ហៅអូន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្រងែ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ចូនមកបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យទាំង០២ បានឆ្លើយសារភាពថា រូបគេមាននៅសល់បក្ខពួក ចំនួន០២នាក់បន្ថែមទៀត ដែលមានឈ្មោះៈ
០១. កែវ ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជ្រោយសំរោង សង្កាត់បារាយណ៏ ក្រុងដូនកែវ ខេត្តតាកែវ
០២. ប៉ុន ភូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិជ្រោយសំរោង សង្កាត់បារាយណ៏ ក្រុងដូនកែវ ខេត្តតាកែវ ។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម កម្លាំងកងរាជអាវុធហត្ថ ក៏បានចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះភ្លាមៗ រួមទាំងចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
០២. ទូរស័ព្ទចំនួន០៥គ្រឿង
០៣. ម៉ូតូ ចំនួន០២គ្រឿង
០៤. កាបូប ចំនួន០១
០៤. លុយខ្មែរចំនួន ២០.០០០រៀល និងសម្ភារ:សម្រាប់វេចខ្ចប់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។