You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នការងារ រក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នការងារ រក្សាសណ្តាប់ធ្នាប់

កណ្តាល ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល បានបើកវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុកទាំង ១១ គ្រូឧទ្ទេសនាម និងសិក្ខាកាមជាច្រើនរូបទៀត។ ក្នុងឱកាសនោះលោក មេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមទាំងអស់ ពេលរៀនសូត្រត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនេះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យចំទិសដៅ ពិសេសត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះនិងសេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ទោះឋិតនៅក្នុងតម្លៃណាកដោយ ដើម្បីស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។