You are currently viewing វរសេនីយ៍ឯក សួន សេដ្ឋារ៉ា ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់

វរសេនីយ៍ឯក សួន សេដ្ឋារ៉ា ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់

កំពត៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។