You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយផែនការពាក់ព័ន្ធ និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី ថុង ណារុង ប្រជុំផ្សព្វផ្សាយផែនការពាក់ព័ន្ធ និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់

កោះកុង៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយផែនការពាក់ព័ន្ធ និងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ដោយបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាន ស្ដីពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត(ឯ.អ), ផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីការ ការពារសន្តិសុខសុវត្ថិភាពដំណើរការបោះឆ្នោត, បញ្ហាផ្សេងៗពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ ពង្រឹងដល់ការអនុវត្តតួនាទីភារកិច្ចរបស់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថ។

កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួមមានមេបញ្ជាការរង ប្រធានមន្ទីរ នាយរងសេនាធិការ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ និងនាយការិយាល័យចំណុះមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង៕