You are currently viewing ឧត្តមសេនីយ៍ត្រី ឈិន សន អប់រំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ឧត្តមសេនីយ៍ត្រី ឈិន សន អប់រំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ព្រះវិហារ៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រីឈិន សន មេបញ្ជាការរង បានធ្វើពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិស្តង់ដា SOP សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតសាច់ប្រាក់ ដោយមានសមាសភាពចូលរួម នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង៨ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។