You are currently viewing អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានបើកចែកដល់នាយ នាយរងអាវុធហត្ថខេត្តរតនគិរី

អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានបើកចែកដល់នាយ នាយរងអាវុធហត្ថខេត្តរតនគិរី

រតនគិរី៖ ព្រឹកថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយ នាយរងអាវុធហត្ថទាំងអស់ក្នុងខេត្តរតនគិរី ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោករងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង/ស្រុកទាំង០៩ ស្នាក់ការទាំង០៦ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់។