កណ្តាល ៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា នាព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំជួរមេបញ្ជាការប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែមេសា លើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងពិភាក្សាឆ្លងសម្រេចការងារមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល។