You are currently viewing មន្ត្រីអាវុធហត្ថខេត្តរតនគិរី ផ្សព្វផ្សាយគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យ ហ៊ុន​ សែន លំផាត់

មន្ត្រីអាវុធហត្ថខេត្តរតនគិរី ផ្សព្វផ្សាយគ្រឿងញៀនខុសច្បាប់នៅវិទ្យាល័យ ហ៊ុន​ សែន លំផាត់

រតនគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យ ហ៊ុន សែន លំផាត់ មន្ត្រីអាវុធហត្ថខេត្ត បានរៀបចំពិធីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពលោក វរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងលោក នូ ថេរ អភិបាលនៃគណៈអភិភិបាលស្រុកលំផាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ផ្នែកសឹករងស្រុក លោកគ្រូ អ្នកគ្រូ ចំនួន ២៣នាក់ សិស្សានុសិស្សចូលរួមចំនួន ២៥០នាក់ ស្រី ១២១នាក់ ក្នុងនោះដែរ សិស្សានុសិស្សចំនួន ២៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ០១ក្បាល និងប៊ិចចំនួន០២ដើម លោកគ្រូអ្នកគ្រូចំនួន ២៣នាក់ទទួលបាន សារ៉ុងចំនួន ០១និងថវិកាចំនួន ១ម៉ឺនរៀល។