You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី អញ្ជើញផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់មន្ត្រីអាវុធហត្ថ ខេត្តសៀមរាប

ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី អញ្ជើញផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់មន្ត្រីអាវុធហត្ថ ខេត្តសៀមរាប

សៀមរាប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប លោក ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃកងរាជអាវុធហត្ថ ខេត្តសៀមរាប ដើម្បីឱ្យយល់ជ្រួតជ្រាបពីការអនុវត្តតួនាទី ភារកិច្ច មានក្រមសីលធម៌ វិជ្ជាជីវៈ គោរពរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងអនុវត្តតាមពាក្យស្លោក ចំពោះប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់របស់ប្រទេស ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប និងជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ។