ឧត្តរមានជ័យ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរង ដែលមានការពាក់ព័ន្ធ។