ក្រចេះ៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានចូលរួមសំណេះសំណាលក្នុងពិធីផ្ដល់ពូជគោចិញ្ចឹមដល់ប្រជាពលរដ្ឋជួបការលំបាក និងឧបត្ថម្ភថវិកាជូនសិស្សក្រីក្រក្នុងស្រុកស្នួល ខេត្តក្រចេះ មុនបើកជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ នៅសាលាបឋមសិក្សា២ធ្នូ ក្រោមអធិតីភាព ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមពី លោក វរសេនីយ៍ឯក វ៉ វ៉ាន់ថាញ់ មេបញ្ជាការរង នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកម្មវិធីរួមមានៈ
១-ការប្រគល់ថវិកាជូនសិស្សក្រីក្រ ៥០នាក់(ក្នុង១នាក់ ថវិកា ៣លានដុង)។
២-ការប្រគល់សត្វគោចំនួន២០ក្បាល ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២០គ្រួសារ ក្នុង១គ្រួសារ សត្វគោ១ក្បាល ក្នុងនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រគល់សត្វគោ១០ក្បាល ជូនភាគីវៀតណាម ហើយភាគីវៀតណាម ប្រគល់សត្វគោ១០ក្បាល មកភាគីកម្ពុជាវិញ។