ព្រៃវែង៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ខែមេសា និងទិសដៅខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងប្រកាសផ្ទេរមុខតំណែង និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការ រងមូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។