You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិធានការដាំដុះ

អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិធានការដាំដុះ

ឧត្ដរមានជ័យ៖ អនុវត្តតាមគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ បានបន្តខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃរបស់កងទ័ពបន្ថែមលើគោលរបបដែលមានស្រាប់ ដើម្បីកាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

ជាក់ស្តែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានប្រមូលផលត្រប់ ចំនួន ៨៧គីឡូក្រាម និងខាត់ណាផ្កា ចំនួន ៤៥គីឡូក្រាម ចែកជូនដល់ នាយ នាយរង និងគ្រួសារ កងរាជអាវុធហត្ថ។