You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ២៦លានរៀល ដល់គ្រួសារសព

ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ២៦លានរៀល ដល់គ្រួសារសព

កំពង់ធំ៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៦,៣៨៥,៥០០រៀល (ម្ភៃប្រាំមួយលានបីសែនប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំរយ រៀល) ប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ទោ មាស ហៃ សេនាធិការ ស្រុកសន្ទុក បញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅគេហដ្ឋានស្ថិតនៅភូមិកងមាស ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។