កំពង់ចាម៖ រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម លោក វរសេនីយ៍ឯក នួន ភីនី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រជុំផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដារ SOP សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់។ ដែលមានសមភាពចូលរួមនាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងជំនួយការផងដែរ។