រតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ទី០ ខែឧសភា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ បានសហការជាមួយក្រុមការងារជំនាញរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរៀបចំពិធីផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ូ ថង អូរជុំ ស្ថិតនៅក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។