ភ្នំពេញៈ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២ ឆ្នាំ២០១៦
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង លោក នាយការិយាល័យ នាយអាវុធហត្ថ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ។