នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ប្រតិភូខេត្តក្រចេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ចូលរួមក្នុងពិធីប្រគល់អាហារូបករណ៍ដល់សិស្សក្រីក្រ និងផ្ដល់ពូជគោចិញ្ចឹមដល់ប្រជាជនដែលមានជីវភាពលំបាក នៅតំបន់ជាប់ព្រំដែន (កម្ពុជា-វៀតណាម) ស្ថិតនៅទីតាំងអគារវប្បធម៌ ឃុំឡុកតិន ស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលកម្មវិធីរួមមាន :
១-លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភថិកា ដល់សិស្សក្រីក្រ ក្នុងស្រុកឡុកនិញ ខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម ៥០នាក់ ចំនួន១,០០០$ (មួយពាន់ដុល្លារ)។
២-លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមប្រគល់សត្វគោចិញ្ចឹមចំនួន២០ក្បាល ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក ក្នុងស្រុកឡុកនិញ ខេត្តប៊ិញភឿក ចំនួន២០គ្រួសារ (ក្នុង១គ្រួសារ សត្វគោ១ក្បាល)។