ភ្នំពេញ៖ នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនគោកកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីការពារជាតិលើកទី១ និងកិច្ចសន្ទនាគោលនយោបាយ ថ្នាក់អនុរដ្ឋមន្រ្តីការពារជាតិ លើកទី៥ (ថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២) ដោយមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យ សាលាទាំងពីរ និងមន្រ្តីដែលមានការពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។