តាកែវ៖ កាលពីវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀននៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ស្ថិតភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់សង្ស័យជាគ្រឿងញៀន, ទូរសព្ទ០២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១, សម្ភារៈច្រកថ្នាំញៀននិងសម្ភារៈសេពថ្នាំញៀនមួយចំនួន, ដាវដែក០៤ដើម, កាំភ្លើងកែច្នៃ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងតាមនីតិវិធី។