ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកចែកអាវភ្លៀងដែលអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន។